លោក ហ៊ូ និងក្រុមគ្រួសារ បានស្នាក់នៅផ្ទះរបស់ពួកគាត់ ដែលស្ថិតនៅលើផ្លូវបំបែកលេខ ៧ និង Temple រយៈពេល១២ឆ្នាំ។ ប៉ុន្តែបន្ទាប់ពីបានជួបប្រទះនឹងការបាញ់ប្រហារដ៏ធំ ដែលបានកើតឡើងនៅមុខផ្ទះរបស់ពួកគាត់ ដែលមានមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ របស់ពួកគាត់ត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង ដែលមិនទាន់ត្រូវបានគេចាប់ខ្លួន ក្រុមគ្រួសារលោក ហ៊ូ កំពុងស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើការផ្លាស់ទីលំនៅទៅកន្លែងមួយផ្សេងទៀតជាអចិន្រ្តៃយ៍។
យោងតាមប៉ូលីសប្រចាំទីក្រុងឡុងប៊ិច មនុស្ស ១២ នាក់ត្រូវបានគេបាញ់ និងក្នុងចំណោមនោះមានមនុស្សចំនួន ៣នាក់បានស្លាប់ រួមមាន Maurice Poe Jr. អាយុ ២៥ ឆ្នាំរស់នៅទីក្រុងឡុងប៊ិច (Long Beach) Melvin Williams II អាយុ ៣៥ឆ្នាំរស់នៅទីក្រុងហ្គាដឺណា(Gardena) និង Ricardo Torres អាយុ ២៨ឆ្នាំរស់នៅ ទីក្រុងអិងហ្គលវុដ (Inglewood)។
ប៉ូលីសបាននិយាយថាហេតុការណ័ដែលបានកើតឡើងនេះមិនជាប់ទាក់ទងទៅនឹងក្រុម
ក្មេងទំនើងទេ ហើយចំណែកមូលហេតុនៃការបាញ់ប្រហារវិញក៏មិនទាន់ត្រូវបានគេដឹងដែរ នៅពេលនេះ។
យោងតាមគេហទំព័រ GoFundMe របស់លោកហ៊ូ និងក្រុមគ្រួសារហេតុការណ័នៃការបាញ់ប្រហារនេះបានដក់ជាប់នៅក្នុងការចងចាំរបស់លោក ចាន់ចិន្តា ហ៊ូ
(Chanchena Hou) ដែលបានធ្វើអោយលោកមានការឈឺចាប់ និងបានប៉ះទង្គិចផ្លូវចិត្ត របស់លោក និងក្រុមគ្រួសាររបស់លោកដែលមានសមាជិក ៦នាក់យ៉ាងខ្លាំង។ ជាក្រុម គ្រួសារដែលមានប្រាក់ចំណូលទាប លោកហ៊ូបានធ្វើការពេញម៉ោងជាអ្នកថែទាំមនុស្ស ចាស់ជរាពីរនាក់ ដែលម្នាក់ក្នុងចំណោមនោះជាអ្នកជំងឺវង្វេងស្មារតី និងត្រូវការពឹងផ្អែក យ៉ាងខ្លាំងលើការថែទាំរបស់លោក។ លោក ចាន់ចិន្តា ក៏ជាប្តីនិងឪពុករបស់កូនពីរនាក់ ផងដែរ។
កម្មវិធីរៃអង្គាសថវិកានេះត្រូវបានរៀបចំឡើងដោយ រាជ លីនដា(Reach Linda) តាំងនាមអោយក្រុមគ្រួសារ លោក ហ៊ូ ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយកាត់ បន្ថយភាពតានតឹងខាងផ្លូវចិត្ត និងដើម្បី “ជួយសំរាលដល់ការចំណាយប្រចាំថ្ងៃរបស់ ក្រុមគ្រួសារលោក ហ៊ូ (ចំណាយលើការផ្ញើឥវ៉ាន់ និងការស្នាក់នៅបណ្តោះអាសន្ន។ល។)”
ដើម្បីមើល GoFundMe សូមចុចត្រង់នេះ។