ហ្វក (Fox) អូស្ទីន (Austin) សារ៉ូ (Saro) បាននាំមុខនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុង​សង្កាត់​​ក្រុងឡុងប៊ិច នៅតាមសង្កាត់របស់ពួកគេងរៀងៗខ្លួន បន្ទាប់ពីមានការបោះឆ្នោតកាល​ពីថ្ងៃ​អង្គារ​កន្លង​ទៅដែលគេហៅថា ថ្ងៃបោះឆ្នោត Super Tuesday

លទ្ធផលដំបូងសម្រាប់ការបោះឆ្នោតបឋមជ្រើសរើសបេក្ខភាពប្រធានាធិបតីក្នុងរដ្ឋកាលីហ្វ័រញ៉ាបាន
បង្ហាញ​ថា បេក្ខជនក្រុមប្រឹក្សាក្រុងឡុងប៊ិច រ៉ូប៊ើត ហ្វក (Robert Fox) អាល់ អូស្ទីន (Al Austin) និង បេក្ខ​នារី ស៊ូលី សារ៉ូ (Suely Saro) បាននាំមុខនៅក្នុងសង្កាត់របស់​ពួកគេរៀងៗខ្លួនកាល​ពីយប់ថ្ងៃ​អង្គារ​​​​កន្លងទៅ។

នេះមិនមែនមានន័យថាជាលទ្ធិផលផ្លូវការ ពួកគេបានឈ្នះតំណែងក្រុមប្រឹក្សាដែលពួកគេកំពុង ប្រកួត​ប្រជែង​យកនោះទេ។ ការិយាល័យស្មៀនក្រុងឡុងប៊ិចបានបញ្ជាក់ថា រាល់ការប្រកួតប្រជែង​យក​តំណែង​ក្រុមប្រឹក្សាទាំងអស់នេះគឺដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតផ្តាច់ព្រ័ត​ដែលគេកំណត់​យក​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ការបោះឆ្នោតលើកនេះ នឹងជ្រើសរើសយកបេក្ខជន/បេក្ខនារី ដែលទទួល​បានសំលេងគាំទ្រច្រើនជាងគេចំនួនពីរនាក់ ដើម្បីធ្វើការប្រកួតប្រជែងនឹងគ្នាផ្តាច់ព្រ័ត។

ការិយាល័យស្មៀនក៏បានបញ្ជាក់ផងដែរថា ថ្នាក់ County កំពុងកំណត់​ពេលវេលាបណ្តោះអាសន្ន​ដើម្បី​បញ្ជាក់​​​​លទ្ធផលនេះ នៅថ្ងៃទី២២ ខែមីនា។

ក្នុងខណ:នេះដែរ ការប្រកួតប្រជែងក្នុងសង្កាត់លេខ ២ ក៏មានភាពតឹងតែង ហើយនៅតែបន្ត​ជា​ល្បែង​ទស្សន៍​ទាយ​រវាងបេក្ខជន Cindy Allen និង Fox។ គិតមកត្រឹមម៉ោងផ្សាយព័ត៌មាន លទ្ធផលពីម៉ោង ៤:០២ រសៀល បានបង្ហាញថា Fox បានបង្ខិតបន្តិចម្ដងៗឈានចូលយកតំណែងនាំមុខ ដោយទទួល​បានសំលេងឆ្នោតចំនួន៦ សំលេងច្រើនជាង Allen។ ដូចដែលមាននៅក្នុងអត្ថបទមុន នេះបាន​រាយការណ៍​​ថា Allen ជាបេក្ខជននាំមុខ ប៉ុន្តែនៅពេលដែលថ្នាក់ County បន្តរាប់ចំនួនសន្លឹកឆ្នោត​រាប់ពាន់សន្លឹកបន្ថែម ឃើញថាការប្រកួតប្រជែងដើម្បើយកតំណែងនាំមុខនេះ មិនត្រូវបាន​ ដឹឹងឪ្យ​ជាក់​លាក់​​នៅឡើយទេ។ បេក្ខជនទាំងពីរនេះបានប្រមូលសំឡេងឆ្នោតច្រើនជាងគេបំផុត​នៅក្នុងទីក្រុង​ដែល​មាន​​ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនឹងបេក្ខជន ៦នាក់ផ្សេងទៀត ដែលបានប្រកួតប្រជែង​យកតំណែងនេះ។ ពួកគេទាំងពីរនាក់នឹងចូលរួមក្នុងការបោះឆ្នោតផ្តាច់ព្រ័តនៅខែវិច្ឆិកាខាងមុខនេះ។
នៅភាគខាងជើងក្រុង ការប្រកួតប្រជែងមានការផ្លាស់ប្តូរភ្លាមៗគួរអោយកត់សំគាល់។ មិនយូរប៉ុន្មាន​បន្ទាប់​ពីលទ្ធផលនៃការបោះឆ្នោត ត្រូវបានគេចាប់ផ្តើមរាយការណ៍ ឃើញថាបេក្ខជននៅសង្កាត់ទីប្រាំបី Juan Ovalle និង Austin បាននាំមុខក្នុងការប្រកួតប្រជែងដែលមានបេក្ខជនបីនាក់។ គិតមកដល់ព្រឹក​ថ្ងៃពុធនេះ Tunua Thrash-Ntuk បានយកជ័យជំនះលើ Ovalle ដែលនាំអោយការប្រកួតប្រជែង​សំរាប់​​ការបោះឆ្នោតផ្តាច់ព្រ័តនៅសល់តែនាង និង​ Austin ។

នៅភាគកណ្ដាលនៃទីក្រុងឡុងប៊ិច យុទ្ធនាការរកសំលេងឆ្នោតរបស់ Saro បានបោះជំហានទៅ​មុខ​គួរ​ឱ្យ​កត់សំគាល់ ដែលប្រមូលបានសំលេងឆ្នោតចំនួន ១៤៣៤ សំលេង ។ ខណៈដែល Dee Andrews ដែលជាបេក្ខជនកំពុងកាត់តំណែង នៅតាមពីក្រោយជាមួយនឹងសំលេងឆ្នោតចំនួន ៩៧៦ សំលេង។

ថ្វើបើមានភាគរយខ្ពស់ក៏ដោយ ក៏យុទ្ធនាការរកសំលេងឆ្នោតរបស់ Saro កន្លងមកមិនទាន់បាន​គ្រប់​ចំនួន​៥១ ភាគរយនៃសម្លេងឆ្នោតដែលតំរូវ ដើម្បីទទួលបានតំណែងក្រុមប្រឹក្សានោះទេ ក្នុងកាល:ទេស:​បច្ជុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទី ៦ នឹងត្រូវទៅបោះឆ្នោតម្តងទៀត​នៅក្នុងការបោះ​ឆ្នោត​ឆ្នោតផ្តាច់ព្រ័តដែលនឹងប្រព្រឺត្តិទៅនៅចុងឆ្នាំនេះ។

បើទោះបីជាលទ្ធផលនៃការបោះឆ្នោតមានភាពយឺតយ៉ាវកាលពីរាត្រីថ្ងៃអង្គារ និងបន្តទៅព្រឹកថ្ងៃពុធ​ក៏​ដោយ ក៏លទ្ធផលផ្លូវការដំបូងអាចចំណាយពេលរហូតដល់ ៣០ថ្ងៃ ដើម្បីបញ្ចប់ នេះបើយោងតាម​រដ្ឋលេខាធិការ​រដ្ឋកាលីហ្វ័រញ៉ា។ មន្ត្រីថ្នាក់ County ត្រូវរាយការណ៍អំពីលទ្ធផលនៃ​ការបោះឆ្នោតចុង​ក្រោយបំផុតរបស់ពួកគេត្រឹមថ្ងៃទី៣ ខែមេសា។ នៅថ្ងៃទី១០ ខែមេសា រដ្ឋលេខាធិការនឹងបញ្ជាក់​លទ្ធផល​​នេះ​ជាផ្លូវការ។​

លោកអ្នកអានអាចតាមដានលទ្ធផលបោះឆ្នោតថ្មីៗបន្ថែមទៀតនៅលើគេហទំព័រ Signaltribune.com ឬនៅលើទំព័រ Facebook Tweeter និង Instagram របស់ Signal Tribune។

Total
0
Shares
1 comment

Comments are closed.