លទ្ធផលដំបូងសម្រាប់ការបោះឆ្នោតបឋមជ្រើសរើសបេក្ខភាពប្រធានាធិបតីក្នុងរដ្ឋកាលីហ្វ័រញ៉ាបាន
បង្ហាញថា បេក្ខជនក្រុមប្រឹក្សាក្រុងឡុងប៊ិច រ៉ូប៊ើត ហ្វក (Robert Fox) អាល់ អូស្ទីន (Al Austin) និង បេក្ខនារី ស៊ូលី សារ៉ូ (Suely Saro) បាននាំមុខនៅក្នុងសង្កាត់របស់ពួកគេរៀងៗខ្លួនកាលពីយប់ថ្ងៃអង្គារកន្លងទៅ។
នេះមិនមែនមានន័យថាជាលទ្ធិផលផ្លូវការ ពួកគេបានឈ្នះតំណែងក្រុមប្រឹក្សាដែលពួកគេកំពុង ប្រកួតប្រជែងយកនោះទេ។ ការិយាល័យស្មៀនក្រុងឡុងប៊ិចបានបញ្ជាក់ថា រាល់ការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាទាំងអស់នេះគឺដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតផ្តាច់ព្រ័តដែលគេកំណត់យកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ការបោះឆ្នោតលើកនេះ នឹងជ្រើសរើសយកបេក្ខជន/បេក្ខនារី ដែលទទួលបានសំលេងគាំទ្រច្រើនជាងគេចំនួនពីរនាក់ ដើម្បីធ្វើការប្រកួតប្រជែងនឹងគ្នាផ្តាច់ព្រ័ត។
ការិយាល័យស្មៀនក៏បានបញ្ជាក់ផងដែរថា ថ្នាក់ County កំពុងកំណត់ពេលវេលាបណ្តោះអាសន្នដើម្បីបញ្ជាក់លទ្ធផលនេះ នៅថ្ងៃទី២២ ខែមីនា។
ក្នុងខណ:នេះដែរ ការប្រកួតប្រជែងក្នុងសង្កាត់លេខ ២ ក៏មានភាពតឹងតែង ហើយនៅតែបន្តជាល្បែងទស្សន៍ទាយរវាងបេក្ខជន Cindy Allen និង Fox។ គិតមកត្រឹមម៉ោងផ្សាយព័ត៌មាន លទ្ធផលពីម៉ោង ៤:០២ រសៀល បានបង្ហាញថា Fox បានបង្ខិតបន្តិចម្ដងៗឈានចូលយកតំណែងនាំមុខ ដោយទទួលបានសំលេងឆ្នោតចំនួន៦ សំលេងច្រើនជាង Allen។ ដូចដែលមាននៅក្នុងអត្ថបទមុន នេះបានរាយការណ៍ថា Allen ជាបេក្ខជននាំមុខ ប៉ុន្តែនៅពេលដែលថ្នាក់ County បន្តរាប់ចំនួនសន្លឹកឆ្នោតរាប់ពាន់សន្លឹកបន្ថែម ឃើញថាការប្រកួតប្រជែងដើម្បើយកតំណែងនាំមុខនេះ មិនត្រូវបាន ដឹឹងឪ្យជាក់លាក់នៅឡើយទេ។ បេក្ខជនទាំងពីរនេះបានប្រមូលសំឡេងឆ្នោតច្រើនជាងគេបំផុតនៅក្នុងទីក្រុងដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនឹងបេក្ខជន ៦នាក់ផ្សេងទៀត ដែលបានប្រកួតប្រជែងយកតំណែងនេះ។ ពួកគេទាំងពីរនាក់នឹងចូលរួមក្នុងការបោះឆ្នោតផ្តាច់ព្រ័តនៅខែវិច្ឆិកាខាងមុខនេះ។
នៅភាគខាងជើងក្រុង ការប្រកួតប្រជែងមានការផ្លាស់ប្តូរភ្លាមៗគួរអោយកត់សំគាល់។ មិនយូរប៉ុន្មានបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ត្រូវបានគេចាប់ផ្តើមរាយការណ៍ ឃើញថាបេក្ខជននៅសង្កាត់ទីប្រាំបី Juan Ovalle និង Austin បាននាំមុខក្នុងការប្រកួតប្រជែងដែលមានបេក្ខជនបីនាក់។ គិតមកដល់ព្រឹកថ្ងៃពុធនេះ Tunua Thrash-Ntuk បានយកជ័យជំនះលើ Ovalle ដែលនាំអោយការប្រកួតប្រជែងសំរាប់ការបោះឆ្នោតផ្តាច់ព្រ័តនៅសល់តែនាង និង Austin ។
នៅភាគកណ្ដាលនៃទីក្រុងឡុងប៊ិច យុទ្ធនាការរកសំលេងឆ្នោតរបស់ Saro បានបោះជំហានទៅមុខគួរឱ្យកត់សំគាល់ ដែលប្រមូលបានសំលេងឆ្នោតចំនួន ១៤៣៤ សំលេង ។ ខណៈដែល Dee Andrews ដែលជាបេក្ខជនកំពុងកាត់តំណែង នៅតាមពីក្រោយជាមួយនឹងសំលេងឆ្នោតចំនួន ៩៧៦ សំលេង។
ថ្វើបើមានភាគរយខ្ពស់ក៏ដោយ ក៏យុទ្ធនាការរកសំលេងឆ្នោតរបស់ Saro កន្លងមកមិនទាន់បានគ្រប់ចំនួន៥១ ភាគរយនៃសម្លេងឆ្នោតដែលតំរូវ ដើម្បីទទួលបានតំណែងក្រុមប្រឹក្សានោះទេ ក្នុងកាល:ទេស:បច្ជុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទី ៦ នឹងត្រូវទៅបោះឆ្នោតម្តងទៀតនៅក្នុងការបោះឆ្នោតឆ្នោតផ្តាច់ព្រ័តដែលនឹងប្រព្រឺត្តិទៅនៅចុងឆ្នាំនេះ។
បើទោះបីជាលទ្ធផលនៃការបោះឆ្នោតមានភាពយឺតយ៉ាវកាលពីរាត្រីថ្ងៃអង្គារ និងបន្តទៅព្រឹកថ្ងៃពុធក៏ដោយ ក៏លទ្ធផលផ្លូវការដំបូងអាចចំណាយពេលរហូតដល់ ៣០ថ្ងៃ ដើម្បីបញ្ចប់ នេះបើយោងតាមរដ្ឋលេខាធិការរដ្ឋកាលីហ្វ័រញ៉ា។ មន្ត្រីថ្នាក់ County ត្រូវរាយការណ៍អំពីលទ្ធផលនៃការបោះឆ្នោតចុងក្រោយបំផុតរបស់ពួកគេត្រឹមថ្ងៃទី៣ ខែមេសា។ នៅថ្ងៃទី១០ ខែមេសា រដ្ឋលេខាធិការនឹងបញ្ជាក់លទ្ធផលនេះជាផ្លូវការ។
លោកអ្នកអានអាចតាមដានលទ្ធផលបោះឆ្នោតថ្មីៗបន្ថែមទៀតនៅលើគេហទំព័រ Signaltribune.com ឬនៅលើទំព័រ Facebook Tweeter និង Instagram របស់ Signal Tribune។
NA